ត្រីមាសទី១ ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ចូលថវិកាជាតិបាន៧៦៨លានដុល្លារ កើនឡើងដល់៩២%

FN ៖ នៅត្រីមាសទី១ ឆ្នាំ២០១៧នេះ អគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ បង់ចូលថវិកាជាតិបានប្រមាណ៧៦៨លានដុល្លារ កើនឡើង៩២ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦។ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ កិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើន។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយដ្ឋានពន្ធដារ បានបង្ហាញ លទ្ធផលប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានលទ្ធផលល្អ គួរជាទីមោទនៈ។ លោកលើកឡើងថា សម្រាប់ខែមីនា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន ១,៦៦៨,១៧៦.៧៩ លានរៀល (ប្រមាណជា ៤១៧.០៤ លានដុល្លារ)។ លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន … Continue reading ត្រីមាសទី១ ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ ចូលថវិកាជាតិបាន៧៦៨លានដុល្លារ កើនឡើងដល់៩២%